កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង ៣០នាទីព្រឹកនាំកម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាម ដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង។

បុរសខាងលើមាន១.ឈ្មោះ ហូ យុំាង កែវ
(HO YANG KEO) ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ១ ឃុំយិនហ៊ឹង ខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រក(ប៉ុស្តិ៍ សំយ៉ោង)និង
២ឈ្មោះ ឡេ វិនហៀវ (LE VHT EU)ភេទប្រុសអាយុ៣០ឆ្នាំរស់ភូមិតានូ ឃុំយឹនហុឹង ស្រុកយឹនហុឹងខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រកប៉ុស្តិ៍សំយ៉ោង ។

សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំឲ្យឈប់មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងក្រុងស្វាយរៀងបន្តទៀត និងបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន៧៥សន្លឹក ចំពោះជនជាតិវៀតណាមខាងលើបានឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print