កម្លាំងប៉ុស្តិ៍នគរបាលអូរស្វាយ,ផ្អាវនិងត្រពាំងប្រាសាទ ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនបានចំនួនពីរនាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ អនុវត្តតាមបញ្ជាឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២៦ម៉ោង ១៨និង០០នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្វាយ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាល ផ្អាវ កម្លាំងប៉ុស្តិ៍

នគបាលរដ្ឋបាលត្រពាំប្រាសាទ ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ( បានប្រើប្រាស់វិធានការជំនាញ)នៅចំណុចឡរឃ្យូងស្ថិតក្នុងភូមិព្រះចំបក់ឃុំផ្អាវ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះអេម បេងភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះចំបក់ឃុំផ្អាវ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យនិង២/ឈ្មោះប៊ុន ថាភេទ ប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះចំបក់ឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។

+ដកហូតសម្ភារៈវត្ថុតាងមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០៥កញ្ចប់ក្នុងនោះមាន០១កញ្ចប់ធំនិង០៤កញ្ចប់តូច។
២/ឧបករណ៍ប្រើប្រាស់សារធាតុញៀននិងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយ។

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួននិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្ត
នីតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print