ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប ឃាត់ជនសង្ស័យម្នាក់ តាមបណ្ដឹងកម្មវិធីAPP NO DRUG និងអនុវត្តតាមដីកាចាប់ខ្លួន ករណីចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថាជនសង្ស័យមានឈ្មោះ នួន សំណាង ហៅណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពព័ត៌មានបន្តថា អនុវត្តតាមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោក អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបករណីចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ តាមបណ្ដឹងកម្មវិធីAPP NO DRUG លេខ១៥៤៤២ របស់ក្រុមការងារប្រចាំការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តតាមដីកាចាប់ខ្លួន។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០៥ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកស្វាយទាប សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីសោម បានចុះធ្វើការស្រាវជ្រាវ តាមបណ្ដឹង App NoDrug របស់ក្រុមការងារប្រចាំការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកំណត់មុខសញ្ញាបាន ពេលជនសង្ស័យធ្វើសកម្មភាព សមត្ថកិច្ចយើងឈានដល់ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន ០១នាក់ ជនសង្ស័យក៏មាន ដីកាចាប់ខ្លួនលេខ ៧៧៦ បគ.ចខ/២៥ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក សេង សែនភិរម្យ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយរៀង
បង្គាប់ឲ្យចាប់ខ្លួន ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងតាមរយៈលេខទូរសព្ទ័ ធ្វើឲ្យមានការឆែកឆេរផ្ទះជនសង្ស័យ។
សមត្ថកិច្ចបាន រកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន០៦កញ្ចប់ សម្ភារ:ប្រើប្រាស់មួយចំនួន អោយឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ហើយបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+) មេតំហ្វេតាមីនដកហូតសម្ភារៈវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់និងសម្ភារៈវេចប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីស្នើរបិតបណ្ដឹង APP NO DRUG លេខ១៥៤៤២ ៕
ដោយ៖ សុថាន










