ខេត្តតាកែវ÷ កាលថ្ងៃអាទិត្យ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ៣៥នាទី ដោយមានបទបញ្ជារ ពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក លីម ហ៊នព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ចំនួន ០១ករណី និង ០២ទីតាំង៖
ទីតាំងទី១: ចំនុចផ្លូវលេខ១៣២ ស្ថិតក្នុងភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ វន សុវណ្ណចន្ទមន្នី ហៅ តូយ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ (ជួញដូរ-ប្រើប្រាស់)និងវត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់
-ទូរស័ព្ទចំនួន ០២គ្រឿង
-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន
ទីតាំងទី២: ស្ថិតក្នុងភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ិត ច័ន្ទសិរីរ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិនមោ ឃុំជាងទងស្រុកត្រាំកក់ (ជួញដូរ-ប្រើប្រាស់)
វត្ថុតាងដកហូតបានរួមមាន៖
-បារីអេឡិចត្រូនិច ០១ដើម
-សម្ភារៈសេពគ្រឿងញៀនមួយចំនួន
សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










