រថយន្ត Ford Raptor បើកបុករះរថយន្តនិងម៉ូតូបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងម្ខាង ចំណែករថយន្តនិងម៉ូតូរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់ម៉ូតូបានរងរបួសបាក់ជើងម្ខាង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់បើករថយន្ត Ford Raptor មួយគ្រឿងបុករះរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតដែលគេសង្ស័យថាអ្នកបើកបររថយន្តបង្កហេតុនោះស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥ នាទីយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុបក្រុមហ៊ុនតូយ៉ូតា ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ម៉ាក Ford Raptor មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ09-2-3947 តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករះរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត ហើយធ្វើឱ្យម្ចាស់ម៉ូតូរងរបួសជើងម្ខាងតែម្តង។

...

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាននាំខ្លួនអ្នកបើកបររថយន្តបង្កហេតុយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print