ខេត្តកំពង់ចាម÷ នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៦៦ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១២,៣៦ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។
ទន្ទឹមនេះដែរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមក៏បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅថ្ងៃស្អែក និងនៅថ្ងៃបន្ទាប់ៗទៀត នឹងបន្តហក់ឡើងជាថ្មីម្តងទៀត៕
...
ដោយ៖ សុរិយា










