មន្ទីរបញ្ចកោណបង្ហាញពីការចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

ចែករំលែក៖

របាយការណ៍របស់មន្ទីរបញ្ចកោណដែលទើបចេញផ្សាយថ្មីបានបង្ហាញពីការចំណាយ និងការខាតបង់យ៉ាងច្រើនដែលយោធាសហរដ្ឋអាមេរិកបានជួបប្រទះក្នុងជម្លោះជាមួយអ៊ីរ៉ង់។

របាយការណ៍ថ្មីមួយដោយអគ្គាធិការនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានយោធា និងការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ាក្នុងអំឡុងពេលប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។
របាយការណ៍របស់មន្ទីរបញ្ចកោណក៏បានព្រមានផងដែរថា ជម្លោះនេះបានបង្ហាញពីភាពជាប់គាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក។
របាយការណ៍នេះប៉ាន់ប្រមាណថា យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់បានចំណាយអស់ ៣៣,៤ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៩ ខែមិថុនា រួមទាំងការប្រើប្រាស់គ្រាប់រំសេវចំនួន ២២,៣ ពាន់លានដុល្លារ និងការខូចខាតឧបករណ៍ចំនួន ៣,៧ ពាន់លានដុល្លារ។
របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបំផ្លាញអគារ និងរចនាសម្ព័ន្ធរាប់រយនៅមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត បារ៉ែន កាតារ អេមីរ៉ាតអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អូម៉ង់ និងហ្ស៊កដានី។
លើសពីនេះ យន្តហោះអាមេរិករាប់សិបគ្រឿងត្រូវបានខូចខាត ឬបំផ្លាញ រួមទាំងយន្តហោះចម្បាំង F-15E ចំនួនបួនគ្រឿង យន្តហោះចាក់ប្រេង KC-135 ចំនួនប្រាំពីរគ្រឿង យន្តហោះចម្បាំង F-35A មួយគ្រឿង យន្តហោះវាយប្រហារ A-10 មួយគ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ MQ-9 ចំនួន 30 គ្រឿង។
ការិយាល័យទិញយករបស់មន្ទីរបញ្ចកោណបាននិយាយថា ការប្រើប្រាស់គ្រាប់រំសេវក្នុងអំឡុងសង្គ្រាមបានបង្កឱ្យមាន “កង្វះខាតស្តុកទុកជាយុទ្ធសាស្ត្រ” ការកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងម៉ាស៊ីនរ៉ុក្កែតឥន្ធនៈរឹង គ្រឿងផ្ទុះ ឥន្ធនៈ និងបុគ្គលិកដែលមានជំនាញខ្ពស់។
កន្លែងការទូតអាមេរិកនៅអ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានរងការខូចខាតប្រមាណ 184 លានដុល្លារ ដែលក្នុងនោះ 157.35 លានដុល្លារគឺនៅក្នុងប្រទេសអ៊ីរ៉ាក់តែមួយ៕ ដោយធីរីណា

រូប​ថត​: dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print