មន្ដ្រីក្រសួងព័ត៌មាន៨២រូប មកទទួលវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ទំនាក់ទំនងការទូតព័ត៌មាន 

ចែករំលែក៖

ភ្នំពេញ៖ ការយល់ដឹងពីការទូត និងភូមិសាស្ត្រនយោបាយយល់ដឹងពីរបៀបរបប នៃការប្រាស័យទាក់ទង ក្បួនខ្នាតបដិសណ្ឋារកិច្ច និងបរិបទភូមិសាស្ត្រនយោបាយអន្តរជាតិ គឺជាការងារសំខាន់សម្រាប់អ្នកសារព័ត៏មានយើងត្រូវតែចេះ ។ លោក កឹម គុណវឌ្ឍន៏ រដ្ឋលេខាធិការក្រសួងព័ត៏មាន បានបញ្ជាក់បែបនេះ ខណៈលោកជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូតជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលមាន សិក្ខាកាមចំនួន៨២រូប. កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រសួងព័ត៏មាន ។

លោក កឹម គុណវឌ្ឍន៏ បានបញ្ជាក់ថា៖ ការទូតព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ព័ត៌មាន ប្រឌិត និងបំប៉ោងការពិតដែលប៉ះពាល់ដល់កិត្តិយស និងអធិបតេ យ្យជាតិ។ មន្ត្រីព័ត៌មានត្រូវធ្វើជាកម្លាំងស្រួចស្រាវក្នុងការផ្សព្វផ្សាយការពិត ការពារផលប្រយោជន៍ជាតិ ព្រមទាំងប្រើប្រាស់អំណាចទន់ (Soft Power) ដើម្បីផ្សព្វផ្សាយវប្បធម៌ និងសក្តានុពលទេសចរណ៍ សេដ្ឋកិច្ចកម្ពុជាទៅកាន់ឆាកអន្តរជាតិ ។ ការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល និងក្រសួងឆ្លើយតបនឹងផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ នៃអគ្គលេខាធិការដ្ឋាន ដោយផ្តោតលើ យុទ្ធសាស្ត្រទី៣ (ការអភិវឌ្ឍធនធានមនុស្ស) និងយុទ្ធសាស្ត្រទី៥ (ការបង្កើតភាពជាដៃគូ) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ការទូតព័ត៌មាន (Informa tion Diplom acy) ក្នុងបរិបទសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាឌីជីថល ព័ត៌មានមិនត្រឹមតែជាស្ពានទំនាក់ទំនងសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ការទូតដ៏មានឥទ្ធិពលក្នុងការការពារ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ ។

...

លោក កឹម គុណវឌ្ឍន៏ បានបញ្ជាក់ថា៖ ការយល់ដឹងពីរបៀបរបបនៃការប្រាស័យទាក់ទង ក្បួនខ្នាតបដិ សណ្ឋារកិច្ច និងបរិបទភូមិសាស្ត្រនយោបាយអន្តរជាតិជំនាញចរចា និងរៀបចំឯកសារ ស្ទាត់ជំនាញក្នុងការចរចាស្វែងរកផលប្រយោជន៍រួម និងការព្រាងអនុសារណៈនៃការយោគយល់គ្នា(MoU) ឬកិច្ចព្រមព្រៀងអន្តរជាតិឱ្យបានត្រឹមត្រូវ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងAI៖ទាញយកប្រយោជន៍ពីឧបករណ៍ឌីជីថល និងប្រាជ្ញាសិប្ប និម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ៕ ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print