ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ ជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងជាដៃគូសកម្ម ក្នុងការគាំទ្រសកម្មភាពមីនសកល ។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Daisuke Namioka អនុតំណាងអចិន្ត្រៃយ៍នៃតំណាងប្រទេសជប៉ុនប្រចាំសន្និសីទនិព្វាវុធកម្ម នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦. ។
លោក លី ធុជ ក៏បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងជាពិសេស វិស័យសកម្ម ភាពមីន ដោយចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កម្ពុជា និងជប៉ុន ក៏ធ្លាប់ធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើង វិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ដែលបានរួម ចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពិភពលោកគ្មានមីន។
ពាក់ព័ន្ធនឹងគ្រាប់បែកចង្កោម លោក ទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការគាំទ្រយ៉ាងពេញលេញចំពោះគោលដៅមនុស្សធម៌ និងការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ទោះបី កម្ពុជា គ្រាន់តែ ជារដ្ឋអង្កេតការណ៍ ព្រមទាំងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់របស់អាវុធទាំងនេះលើប្រជាជនស៊ីវិល។
លោក Daisuke Namioka ក៏បានបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា–ជប៉ុន និងការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តរយៈការអនុវត្តគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥ព្រមទាំងបន្តគាំទ្រកិច្ចការបោស សម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា៕

ដោយ ៖ សំរិត









