ព្រឹកថ្ងៃនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាល ជំងឺមហារីក។

ពិធីសម្ពោធមន្ទីរពេទ្យដែលដើរតួនាដ៏សំខាន់ក្នុងការព្យាបាលជំងឺមហារីកនេះ ក៏មានការអញ្ជើញ ចូល រួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ វេជ្ជ បណ្ឌិត ក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យ ព្រមទាំងនិស្សិតសិក្សាផ្នែកសុខាភិបាលជាច្រើន រូប ទៀត។

«មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យាបាលជំងឺ រោគស្ត្រី ដែលជាការផ្តួចផ្តើមគំនិតរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានទិញយកមន្ទីពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។

តាមរយៈការលើកយោបល់នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មន្ទីរពេទ្យហ្លួង ម៉ែង» ជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលសាធារណៈ តាមរយៈអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print