កម្ពុជាកាន់តែខិតទៅជិតគោលដៅសម្រេចបានការផលិតថាមពលអគ្គិសនីបៃតង ៧០% ត្រឹមឆ្នាំ២០៣០

ចែករំលែក៖

ភ្នំពេញ៖ លោក​ កែវ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថ្លែងនៅក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាត ឆ្នាំ​២០២៦» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសកម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​គោល​ដៅ​ជា​ប្រទេស​មាន​ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ៧០% ត្រឹមឆ្នាំ​២០៣០។

លោករដ្ឋមន្រ្តីក្រសួង​រ៉ែ បានថ្លែងថា បច្ចុប្បន្ន ប្រភព​ថាមពល​កកើត​ឡើង​វិញ​មាន​ចំណែក ​៦៣% នៃអនុភាពថាមពលអគ្គិសនីសរុបក្នុងស្រុករបស់កម្ពុជា។ ក្នុងនោះ ប្រភព​ចម្បង​មាន​ថាមពល​វារី​អគ្គីសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ​។ កម្ពុជា​បំពេញ​បន្ថែម​លើ​ការ​ផលិត​ថាមពល​ទាំងនេះ ជាមួយនឹងប្រព័ន្ធស្តុកថាមពល និងភាពបត់បែនដែលចាំបាច់ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាពនៃប្រព័ន្ធថាមពល​។​ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនកម្ពុជាកំពុងដំណើរការ ដើម្បី​សម្រេច​គោលដៅនៃការផ្គត់ផ្គង់ថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែល​មាន​អនុភា​ព​ជាង ​១,១០០មេហ្គាវ៉ាត់ នៅក្នុងប្រព័ន្ធតែមួយ ត្រឹមដំណាច់ឆ្នាំនេះ ព្រមទាំង មាន​ប្រព័ន្ធ​ស្តុក​ថាមពល​ដែលមានអនុភាព ៥០០មេហ្គាវ៉ាត់​ ផងដែរ។​

លោករដ្ឋមន្រ្តី​ បានមានប្រសាសន៍ថា៖ «ការបង្កើនការផលិតថាមពលកកើតឡើងវិញ រួម​ជា​មួយ​នឹង​ប្រព័ន្ធ​ស្តុក​ថាមពល ដើម្បីអាចសម្រេច​បានគោលដៅយ៉ាងតិច ៧០ ភាគរយ មកពី​ប្រភព​ថាមពល​កកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ ព្រមទាំង ធានានូវស្ថិតភាពនៃការផ្គត់ផ្គង់»។

ប្រទេសកម្ពុជា​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​បញ្ជូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនី​ជាតិ​មួយ​ដែល​មាន​ភាព​តភ្ជាប់គ្នាទូទាំងប្រទេស។ Unify Charge ដែលជាកម្មវិធីសម្រាប់​សេវា​កម្ម​បញ្ជូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនីសាធារណៈ​ថ្នាក់ជាតិ​របស់កម្ពុជា បានបញ្ជូលព័ត៌មាន ទីតាំង​ស្ថានីយ​បញ្ជូល​ថាមពល ព័ត៌​មានអំពីការប្រើប្រាស់​ជាក់ស្តែង តម្តៃអគ្គិសនី និងប្រព័ន្ធទូទាត់ មក​នៅ​ក្នុង​កម្ម​វិធី​អែប​តែមួយ​។ បច្ចុប្បន្នអគ្គិសនីកម្ពុជា កំពុងគាំទ្រហេដ្ឋា​រចនា​សម្ព័ន្ធអ​គ្គិសនី​សម្រាប់​ស្ថានីយ​បញ្ជូល​ថាមពលឱ្យយានយន្តអគ្គិសនីជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។

...

ជាការកត់​សម្គាល់ ការផលិត​ថាមពល​កកើត​ឡើងវិញ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​ៗ​ប្រព័ន្ធ​ស្តុក​ថាមពលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យា​បញ្ជូល​ថាមពល​អាច​បញ្ជូន​អគ្គិសនី​ក្នុងបរិមាណកាន់តែច្រើន ទៅកាន់ចម្ងាយបានកាន់តែឆ្ងាយ។ រហូតដល់ឆ្នាំ២០៣០ ការ​ប្រើ​ប្រាស់​អគ្គិសនីនៅទូទាំងពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រាយ៉ាងតិច ២​ដង​កន្លះ​ធៀប​នឹង​កំណើននៃតម្រូវការថាមពលសរុប៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print