សម្តេច ម៉ែន សំអន ប្រកាសទទួលស្គាល់ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត ភាពឈ្លាសវៃ និងបុរេសកម្ម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់ នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹង សិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកប ដោយបរិយាបន្ន និងចីរភាព។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសាទរចំពោះលោកស្រី វង គន្ធារី ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្ម ការសាខាសមគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តាំផ្ញើឱ្យសាខាសមាគមនារីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្នុងថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print