វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកោះញែក ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល​ សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំ វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតក្នុងទីរួមស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វេទិកាសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងបើកឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ បង្ហាញពីតម្រូវការចាំបាច់ និងលើកឡើងនូវបញ្ហាប្រឈមផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ឆ្លើយតប និងដោះស្រាយជូនភ្លាមៗនៅនឹងកន្លែង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕

...

ប្រភព ៖ រដ្ឋបាលខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print