ដល់ថ្ងៃស៊យហេីយ..! ឆក់ទូរស័ព្ទបានសម្រេច តែជិះម៉ូតូទៅគេចខ្លួនទៅបុកម៉ូតូពលរដ្ឋបណ្ដាលឲ្យដួលក៏ជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ជនសង្ស័យម្នាក់ បានជិះម៉ូតូហុងដាឌ្រីមធ្វើសកម្មភាពឆក់ទូរសព្ទពីនារីម្នាក់បានសម្រចហេីយជិះរត់គេចខ្លួបតែរត់មិនរួចក៍ត្រូវជនរងគ្រោះជិះដេញតាមស្រែកចោរៗធ្វើអោយជនសង្ស័យភ័យស្លន់ស្លោជិះទៅបុកម៉ូតូប្រជាពលរដ្ឋមួយគ្រឿងធ្វើដំណើរនៅពីមុខបណ្តាលឲ្យដួលត្រូវពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។

 

ហេតុការណ៍ខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង៧និង ៣០នាទីយប់ ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦ ចំនុចផ្លូវបេតុង កែង ផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកេីតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្តុបពី តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងកាត់ទទឹងក្រោយផ្សារទំនើបមីតថោនទិសដៅពីត្បូងទៅ ជើងដោយបានលើកទូរសពកទនិយាយ បណ្តើរគាប់ជួនស្រាប់តែគេឃើញមានបុរសជាជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JL-1770ជិះមកពីក្រោយ ក៍ធ្វេីសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះបានហេីយជិះរត់គេចក្នុងល្បឿនលឿនភ្លាមនោះក៍ត្រូវបាននារីរងគ្រោះជិះដេញតាមពីក្រោយស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បានជិះទៅបុកម៉ូតូ ប្រជាពលរដ្ឋមួយគ្រឿង បណ្តាលឲ្យដួល ម៉ូតូក៍ត្រូវពលរដ្ឋឃាត់ខ្លួនបាននិងយកទូរសព្ទរបស់នារីរងគ្រោះបានមកវិញផងដែរ ។

...

 

បន្តិចក្រោយមក ក៍មានសមត្ថកិច្ច មូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យក៍ដូចជានារីរងគ្រោះយកទៅសួរនាំ និងដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអូបែក ក្អម ដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី ច្បាប់ទៅលេីជនសង្ស័យផងដែរ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print