ប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរៀបចំវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»នៅឃុំចន្ត្រីស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកអនុសេនីយ៍ឯក ម៉ៅ សំរេច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរៀបចំវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»នៅឃុំចន្ត្រី ស្រុករមាសហែក។

 

លោកអនុសេនីយ៍ឯក ម៉ៅ សំរេច បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោកវរសេនីយ៍ទោអធិការ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក ព្រមទាំងការដឹកនាំផ្ទាល់រូបលោក ជានាយប៉ុស្តិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរៀបចំវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

 

លោកបន្តថា ចុះរៀបចំវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ដោយខ្លឹមសាររួមមាន៖

១. អប់រំ និងដាស់តឿនស្មារតីដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ និងការរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។

២. ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  ណែនាំអំពីការបើកបរប្រកបដោយការប្រុងប្រយ័ត្ន ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងការមិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

៣. ការផ្តល់សេវារដ្ឋបាល និងសន្តិសុខមូលដ្ឋាន  ផ្សព្វផ្សាយអំពីនីតិវិធីនៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

 

៤. ការជួបសំណេះសំណាល និងទទួលសំណូមពរ  បើកចំហទទួលស្តាប់នូវរាល់មតិយោបល់ ក្តីកង្វល់ និងសំណូមពរជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ និងកែលម្អការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពកក់ក្តៅ។

ពិធីនេះបានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានការចូលរួមសហការយ៉ាងកក់ក្តៅពីសំណាក់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print