កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនស្ដ្រីម្នាក់ពាក់ព័ន្ធករណីឃាតកម្ម នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៥និង០០នាទី ត្រង់ចំណុច បន្ទប់ជួល ផ្លូវ១៤៦ ភូមិ ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណី ឃាតកម្ម កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពវាយ សម្លាប់ជនរងគ្រោះឈ្មោះ កឹម ម៉ារ៉ា ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ភា្លមៗនោះកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ន គីមអៃ ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង១០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិជោរ៍ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្ដតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print