រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ នេត្រ ភក្ត្រា៖ កម្ពុជាគឺជាជនរងគ្រោះនៃបទឧក្រិដ្ឋកម្មអនឡាញស្កេម​(Online Scam)

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​នៅក្នុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិឆ្ពោះទៅការកាត់ច្រវ៉ាក់ និងបញ្ចប់បទល្មើសតាមបច្ចេកវិទ្យា» នៅថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា កម្ពុជាគឺជាជនរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន និងមិនដែលទទួលបានផលចំណេញពីឧក្រិដ្ឋកម្មនេះឡើយ ខណៈរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបបំបាត់ និងស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិឡើងវិញនៅលើឆាកអន្តរជាតិ។ ការថ្លែងបែបនេះ របស់​លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ ដើម្បីបង្ហាញពីលទ្ធផលបង្ក្រាបជាក់ស្តែង និងចែករំលែកបទពិសោធន៍ទៅកាន់ប្រទេសដទៃទៀតជាច្រើន។

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់ថា កន្លងមក កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយក្នុងនោះបានស៊ើបអង្កេតទីតាំងពាក់ព័ន្ធចំនួន ៨៣២កន្លែង បង្ក្រាបបាន ៦៦៣ទីតាំង និងបានគ្រប់គ្រងទីតាំងឆបោកទ្រង់ទ្រាយធំទាំងស្រុងចំនួន ៨៦ទីតាំង។

រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានបន្ថែមថា កម្ពុជាមានគោលដៅច្បាស់លាស់ក្នុងការបង្កើតបរិស្ថានប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន។ ដោយឡែក ការដែលសារព័ត៌មានបរទេសមួយចំនួន រួមទាំងប្រទេសជិតខាង តែងតែផ្សព្វផ្សាយ និងចោទប្រកាន់កម្ពុជាពាក់ព័ន្ធនឹងរឿងអនឡាញស្កេមនេះ គឺគ្រាន់តែជាលេសដើម្បីបិទបាំងពីសកម្មភាពឈ្លានពានមកលើកម្ពុជាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិដ៏មានសារសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវ អង្គការអន្តរជាតិ តំណាងសារព័ត៌មានជាតិ-អន្តរជាតិ និងតំណាងមកពីបណ្តាប្រទេសជាច្រើន រួមមាន៖ សហរដ្ឋអាម៉េរិក អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសនៅអឺរ៉ុប និងសមាជិកអាស៊ានផ្សេងទៀត៕ដោយ​៖តារា​

...

ប្រភព​៖​ស៉ីស៉ីថាមស៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print