ហេតុការណ៍ករណីគ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនធ្លាក់ក្រោមផ្លូវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ករណីរថយន្ដធ្លាក់ផ្លូវ​ល្បឿនលឿន​ ត្រង់ចំណុចគីឡូម៉ែត្រ៩៤+៦០០ ទិសដៅព្រះសីហនុ-ភ្នំពេ​ញ ស្ថិតក្នុងភូមិទី៦ ឃុំយាយ​ម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២​០​២៦ ។ តាមសមត្ថកិច្ចប្រចាំការផ្លូវ​ល្បឿនលឿនមានរថយន្ត១​គ្រឿ​ង ម៉ាកTOYOTA PRIUS ពណ៌ទឹក​ប្រាក់ ពាក់ផ្លាក​លេខភ្នំពេញ​2C​M​-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំ​រោង ស្រុកបន្ទាយមាស ខេត្តកំពត​ជារថយន្ដរត់ឈ្នួល​ដឹកភ្ញៀវ១នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិ​ខិ​តឆ្លងដែនលេខ​P1629466D ស្នាក់នៅខេត្តព្រះសី​ហនុ ។

មុនកេីតហេតុរថយន្ដបេីកបរពីទិសខាងលិច ឆ្ពោះទៅទិសខា​ងកេីតលុះដល់ចំណុចខាងលើបានរេចង្កូតទៅខា​ងស្ដាំដៃរួចបានបុករនាំងដែកសុវត្ថិភាពផ្លូវល្បឿនលឿនប​ណ្ដាលឲ្យរថយន្ដបោះពួយធ្លាក់ចុះក្រោមផ្លូវ​ល្បឿនលឿ​ន​បណ្ដាលឱ្យគ្រោះថ្នាក់អ្នកដំណេីរ​ និងខូចខាតសម្ភារ-ស្រ្ដីជនជាតិ​ ហ្វីលីពីនរងរបួសធ្ងន់ត្រូវបានក្រុមការងារនិងសមត្ថកិច្ចជួយអន្ដរាគមន៍បញ្ជូនទៅកាន់​មន្ទីរពេទ្យដេីម្បីជួយសង្គ្រោះនៅរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អអិការនគរបាលស្រុកភ្នំស្រួចបាន​ទទួលអ្នកបេីកបររថយន្តខាងលេីនិងរថយន្ដយកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចាត់ការតាមនីតិវិធីប​ន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print