គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបនិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្ករឲ្យភ្ញាក់ផ្អើលពេញផ្លូវដោយសាររថយន្តសេរីទំនើប១គ្រឿងបានបុកគ្នាជាមួយនិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំតែមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និងង ៥០ នាទីយប់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៦។ នៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹងផ្លូវ៥២៨ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាកសឺដេសពាក់ស្លាកលេខកម្ពុជា B-SL-568 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នានិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំតែសំណាងល្អអ្នកបើកបរមិនរងរបួស ។ ប៉ុន្តែមានការជជែកវែកញ៉ែកគ្នាធ្វើឲ្យមានករភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរតាមឈប់មើលពេញផ្លូវ។
ក្រោយកើតហេតុស្រាប់តែគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងឆ្លងកាត់ក៏ឃើញចុះមកធ្វើការសម្របសម្រួលនិងបានចេញថ្លៃជួសជុលទៅឲ្យភាគីខាងម៉ូតូកង់បី ចំណែករថយន្តយកទៅជួសជុលខ្លួនឯង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print