សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! យុវជនពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្ត prius ពេញទំហឹងបណ្តាលឲ្យរងគ្រោះធ្ងន់ទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារពួកគេបានជិះម៉ូតូក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត prius ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាងទាំងពីរនាក់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៥៦៦ កែងនឹងផ្លូវ៣១៧ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1LH-3720 បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត prius ពាក់ស្លាកលេខភ្នំពេញBK-9432នៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យយុវជនទាំងពីរនាក់ខាងលើរបួសធ្ងន់បាក់ជើងម្ខាងទាំងពីរនាក់តែម្តង ដោយឡែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុយុវជនទាំងពីរនាក់ដែលរងរបួសបាក់ជើងខាងឆ្វេងទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print