លោក សន្តិបណ្ឌិត សុខ ផល អញ្ជេីញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ លោក សន្តិបណ្ឌិត សុខ ផល អញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ។

សូមបញ្ជាក់ថា ៖ ទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោក រដ្ឋលេខាធិការ លោក លោកស្រីអនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិល័យ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំតាមបណ្តា អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀត ។
លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ មានប្រសាសន៍ថា កិច្ចប្រជុំនាព្រឹកនេះ គឺមានគោលបំណង តាមដាន ត្រួតពិនិត្យ និងធ្វេីបទបង្ហាញ អំពីលទ្ធផលការងារត្រៀមរៀបចំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន ទៅតាមគណៈកម្មការនីមួយៗដេីម្បីពិនិត្យ និងសម្រេច ។

ក្នុងនោះ អង្គប្រជុំ បានពិនិត្យ ពិភាក្សា ក៏ដូចជាផ្តល់នូវមតិយោបល់ ធាតុចូលបន្ថែមទៀត ទៅតាមក្រុមការងារគណៈកម្មការនីមួយៗ ។
បន្ថែមពីនេះ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការ បានជំរុញ និងស្នេីរ ដល់ក្រុមការងារ តាមគណៈកម្មការនីមួយៗ បន្តចូលរួម តាមដាន ត្រួតពិនិត្យ បង្កេីនកិច្ចសហការ ដេីម្បីធ្វេីយ៉ាងណាឱ្យកិច្ចដំណេីរការនៃកិច្ចប្រជុំនេះ ទទួលបានលទ្ធផលល្អ និងជោគជ័យទៅតាមការគ្រោងទុក្ខ ។

...

ប្រភព ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print