នគរបាលខានទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់លួចទូរសព្ទដៃពីអាជីវករលក់សាច់ជ្រូកនៅផ្សារសាមគ្គី

ចែករំលែក៖

ភ្នំពេញ÷កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១១:៣០នាទីព្រឹក។

ប្រភពឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចទូរស័ព្ទដៃចំនួន០១ គ្រឿងម៉ាក OPPO A58 ពណ៌ខ្មៅ)។ ជនសង្ស័យត្រូវឃាត់ខ្លួន និងប្រព្រឹត្តបទល្មើសនៅចំណុចតូបលក់សាច់ជ្រូកលេខ៤១៤(ក្នុងផ្សារសាមគ្គី) ផ្លូវលេខ ១២២ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល១១:១៥នាទីព្រឹក ។

ជនសង្ស័យឈ្មោះ ពៅ សាវ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ-ស្នាក់នៅ មិនពិតប្រាកដ ។

(មានសារធាតុញៀនក្នុងទឹកនោម)។

*វត្ថុតាងចាប់យក

-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក OPPO A58 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកនៅពេលកើតហេតុ និងបានប្រគល់ជូនជនរងគ្រោះវិញតាមពាក្យស្នើសុំ) 

ជនរងគ្រោះឈ្មោះ ប៉ែន ស៊ីណូ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករលក់សាច់ជ្រូក ស្នាក់នៅ ផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print