ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេប្រើអំពើហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក) នៅចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ និង០០នាទី ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា
កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ០៨នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោយពីពួកគេបានប្រើហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក)នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន. ទី១,ឈ្មោះ ជ័យ វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឫស្សី ខណ្ឌ៧មករា ភ្នំពេញ(គ្មានសារធាតុញៀន) ។
ទី២,ឈ្មោះ ផល មង្គល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ(គ្មានសារធាតុញៀន)
ទី៣,ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ(គ្មានសារធាតុញៀន)
ទី៤,ឈ្មោះ ហៀង សុខគឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាសៅ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(គ្មានសារធាតុញៀន)
ទី៥,ឈ្មោះ ធឿន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(គ្មានសារធាតុញៀន)
ទី៦,ឈ្មោះ នឿន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(គ្មានសារធាតុញៀន)
ទី៧,ឈ្មោះ រិទ្ធ គន្ធមេត្តា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាសៅ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(គ្មានសារធាតុញៀន)
និងទី៨,ឈ្មោះ ហៀង គឹមយឿន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាសៅ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀន) ។ ក្នុងនោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យសេសសល់ ០១នាក់ ទៀត។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សីហា សែនសុខ










