សម្តេចតេជោ ហ៊ុន សែន៖ តួនាទីនិងកាតព្វកិច្ចជាពលរដ្ឋល្អ សូមបងប្អូនចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ថា៖ «សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ»។

«ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសក្មួយៗដែលមានអាយុគ្រប់អាចបោះឆ្នោតបាន។ នេះគឺជាការប្រើប្រាស់តួនាទីនិងកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតនៅពេលខាងមុខ»។

«សម្តេចតេជោ បានលះបង់អាយុជីវិតផ្ទាល់ខ្លួន រួមសុខរួមទុក្ខជាមួយពលរដ្ឋតាំង ពីប្រទេសបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយបានរំដោះជីវិតពលរដ្ឋរាប់លាននាក់អោយមានសិទ្ឋិសេរីភាព និងបានកសាងកម្ពុជាដែលត្រូវបានបំផ្លាញស្ទើររលាយទាំងស្រុងអោយក្លាយមកជាកម្ពុជាស្រស់ស្អាត និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ ច្បាស់ណាស់ គាំទ្រសម្តេចតេជោ ហ៊ុន សែន គឺបន្តការពារ និងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត»។

«សូមជូនពរជនរួមជាតិជួបតែសំណាងល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ»៕

sm-1 sm-2 sm-3 sm-4 sm-5 sm-6

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print