ភ្នំពេញ ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា សម្រាប់អ្នកដែលមានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ។
ក្នុងសេចក្ដីជូនដំណឹង ស្តីពី ការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា បានបញ្ជាក់ថា ៖
១ /កាលបរិច្ឆេទ និងពេលវេលា
ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ពេលព្រឹកចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងរសៀលចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
២/ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ
នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។
៣/ឯកសារដែលត្រូវភ្ជាប់មកជាមួយ ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេល មកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
– សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់៕
ដោយ ៖ សិលា










