(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ក្នុងឱកាសសមាគមយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងក្នុងនាម គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. សូមអំពាវនាវដល់សប្បុរសជនបន្តការចូលរួម និងការឧបត្ថម្ភនេះផងដែរ៕
ដោយ ៖ សិលា










