អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប គ្រឿងញៀនបានជាង ៦គីឡូក្រាម ព្រមទាំងឃាត់ខ្លួនមនុស្សសរុប ១១នាក់!

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់សរុប ១១នាក់ (ជនជាតិចិន ០១នាក់) នៅទីតាំង ០៦កន្លែង ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

វត្ថុតាងចាប់យកសរុបរួមមាន ៖ សារធាតុញៀនចម្រុះម៉ាកសរុបទាំងអស់ទម្ងន់ ៦.២០៦២៧ គីឡូក្រាម, អាវុធខ្លីម៉ាកK54បង់១គ្រាប់ចំនួន០៦គ្រាប់ ម៉ាកHKvp9 ចំនួន០១ដេីម, គ្រាប់កកាំភ្លើងចំនួន ៤៣គ្រាប់ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យប្រុសស្រីទាំង ១១នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print