កម្មករខួងថ្ម២នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នៅរោងចក្រថៃប៊ុនរ៉ុង ខេត្តកំពត

ចែករំលែក៖

កំពត៖ កម្មករខួងថ្មចំនួន២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ការងារមួយ នៅរោងចក្រថៃប៊ុនរ៉ុង ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC មានការរន្ធត់ជាខ្លាំង ដោយនូវព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះមានហេតុការណ៍គ្រោះថ្នាក់ការងារ (ផ្នែកខ្នងថ្ម) ដែលបណ្តាលអោយកម្មករ ២នាក់បានស្លាប់នៅកន្លែងកើតហេតុ។ ដែរហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនូវក្នុងរោងចក្រ ផលិត ស៊ីម៉ង់ត៍ថៃប៉ុនរ៉ុង ស្ថិតនៅ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ដោយមានកម្មករចំនួន ២នាក់បានបាត់បង់ជីវិត ១.ឈ្មោះស៊ុម ណុប ភេទប្រុស អាយុ ២៩ឆ្នាំ ២.ឈ្មោះសំ សុខលី ភេទប្រុស អាយុ ៣៤ឆ្នាំ។

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រម ចំពោះក្រុមគ្រួសារជនរងគ្រោះទាំង២ ។សហព័ន្ធសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការយ៉ាង តឹងរឹងចំពោះ ការថ្ងៃប្រហេសដែលបណ្តាលអោយកម្មករមានគ្រោះថ្នាក់រហូតបាត់បង់ជីវិត។ និងជម្រុញអោយ ក្រុមហ៊ុនយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាពអោយបានខ្ពស់ដើម្បីធានាដល់ការការពារកម្មករ ផ្សេងៗ។ អំពីគ្រោះថ្នាក់

...

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC និងតាមដានដោយយកចិត្តទុកដាក់លើ ករណីខាងលើនេះ។
៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print