ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី២ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា៖ វេនកាន់បិណ្ឌទី២ នេះ ជាវេនរបស់ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។ កាលពីម្សិលម៉ិញ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញចូលរួមសូត្រមន្តផងដែរ។ សម្រាប់ថ្ងៃនេះក៏មានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ បន្ទាប់មកក៏មានពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតកាទាំង៧សន្ដាន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ៕
ដោយ៖ សំរិត










