ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត, ប្រធាននាយកដ្ឋានច្រកទ្វារទី១, ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍, អនុប្រធាននាយកដ្ឋាន, នាយប៉ុស្តិ៍, នាយរងប៉ុស្តិ៍, នាយ-នាយរងផ្នែក និងមន្ត្រីប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោជាច្រើនរូបផងដែរ៕
...
ដោយ ៖ សិលា










