ពុទ្ធបរិស័ទនៅវត្តវិហារសួគ៌រួមគ្នាដាក់បិណ្ឌជាមួយលោកស្រី សៀង ចាន់ហេង

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងថែរក្សាទំនៀមទម្លាប់ប្រពៃណីណៃខ្មែរជាមួយនឹងប្រជាពលរដ្ឋខ្មែរលោកស្រីសៀង ចាន់ហេង និងព្រះគ្រូនី សុវណ្ណមុនីរ៉េត បានផ្តួចផ្តើមគំនិតដាក់បិណ្ឌនៅទីអារាមដ៏ល្បី។ កម្មវីធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៦ជាវេនទី១៣នៃបុណ្យភ្ជុំឆ្នាំនេះ។

នាឱកាសនោះក្រុមការងាររបស់លោកស្រី សៀង ចាន់ហេងអគ្គនាយិការក្រុមហ៊ុនហេង អភិវឌ្ឍន៍ក៏ដូចជាក្រុមការងាររៀបចំប្រចាំវត្តនាគវ័នក្នុងកុដិលេខ២៤បានពាំនាំនូវទេយ្យទានជាថវិកាគ្រឿងឧបភោគបរិភោគមួយចំនួនយកទៅប្រគេនព្រះសង្ឃគង់នៅវត្តវិហារសួគ៌ព្រមទាំងបានចែកជូនថវិកាដល់យាកជីតាជីចំណុះជើងវត្តយ៉ាងច្រើនកុះករ។ ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ និងកុមារាកុមារីជាអ្នកស្រុកភូមិបានមានឱកាសទទួលបាននូវថវិកាសម្រាប់ប្រើប្រាស់មួយផ្នែកតាមរយៈការចែកជូនដោយផ្ទាល់ដៃពីសំណាក់លោកស្រីសៀង ចាន់ហេង និងព្រះតេជគុណនី សុវណ្ណមុនីរ៉េតផងដែរ។

ក្នុងឱកាសធ្វើបុណ្យនៅទីអារាមដ៏ស័ក្កិសិទ្ធិនេះដែរ លោកស្រីសៀង ចាន់ហេង បានរួមគ្នាជាមួយព្រះអង្គនីសុវណ្ណមុនីរ៉េតបួងសួងបណ្តាវត្ថុស័ក្តិសិទ្ធិតាមទីសក្ការៈបូជានានា ក្នុងជំនឿពុទ្ធសាសនាក្នុងបំណងសុំពរជ័យសេចក្តីជូនក្រុមគ្រួសារឲ្យរស់នៅត្រជាក់ត្រជុំរកស៊ីមានបានថែរក្សាប្រទេសកម្ពុជាឲ្យមានសេចក្តីសុខសន្តិភាពបន្តទៀតព្រមទាំងជួយឃុំគ្រងថ្នាក់ដឹកនាំប្រទេសឲ្យជួបតែភាពសុខសាន្តដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍបន្តទៅមុខទៀត។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះលោកស្រីសៀង ចាន់ហេង និងព្រះអង្គនី សុវណ្ណមុនីរ៉េត តែងតែឆ្លៀតពេលវេលាទៅធ្វើបុណ្យចែកទានតាមទីអារាមនានាទាំងក្រុង និងជនបទ ព្រមទាំងបានពាំនាំអ្នកមានសទ្ធាមួយចំនួនបានចូលរួមធ្វើបុណ្យសាងកុសលផងដែរ។

ជាក់ស្តែងកាលពីពេលកន្លងមកលោកស្រីបានសម្រេចបំណងយ៉ាងគាប់ប្រសើរសាងបុណ្យកុសលដោយប្រើពេលពេញមួយថ្ងៃដាក់បិណ្ឌដល់ទៅ១២វត្តនាខេត្តស្វាយរៀង ដែលនេះជាការប្លែកមួយព្រមទាំងបានជួយកសាងសមិទ្ធផលនានាមួយចំនួននៅទីអារាមទាំងនោះផងដែរ។ កាន់តែប្លែកនាឱកាសពិធីបុណ្យអង្គកឋិនវេនទី១នាឱកាសខាងមុខនេះលោកស្រីក៍័មានគម្រោងធ្វើកឋិនយ៉ាងធំមួយដែលមានត្រៃជាង១ពាន់ត្រៃ ដើម្បីយកទៅកសាងវិហារមួយនៅតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរថៃ និងបច្ច័យខ្លះក៏យកទៅកសាងទីអារាមនៅតំបន់នោះផងដែរ៕

img_0895 img_0920 img_0909 img_0982 img_0959

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print