នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យបីនាក់ករណីពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

 

នៅវេលាម៉ោង ០១ និង ៤០នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦ បានបញ្ជាលោកវរសេនីយ៍ត្រី សំ ចំណាន ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុចភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាចំនួន ០៣ នាក់សង្ស័យហៅឆែកឆេររកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០២ កញ្ចប់ និងទូរស័ព្ទចំនួន ០១ គ្រឿងដែលមាន៖

 

១-ឈ្មោះហេង សំណាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។ (រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និងទូរស័ព្ទចំនួន ០១ គ្រឿង។

 

២-ឈ្មោះសួង សំណាង ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ (រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ ។

 

៣-ឈ្មោះតុប យូន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និង ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង វត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

 

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print