ជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក្រោយប្រើកាំបិតខ្វែវកាប់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ វេលាម៉ោង៥និង៥១នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា ដោយជនសង្ស័យប្រើកាំបិតខ្វែវកាប់ទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុងដេកលើអង្រឹងនៅកញ្ចុះខាងក្រោយផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ រស់នៅក្នុងមូលដ្ឋានកើតហេតុ។
ជនរងគ្រោះបានរងរបួសខាងស្តាំក្បែរត្រចៀក បណ្តោយពីកញ្ចឹងកឡើងទៅលើក្បាល ប្រវែងប្រមាណ២១សង់ទីម៉ែត្រ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

តាមព័ត៌មានបឋម មុខសញ្ញាសង្ស័យឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងមានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។ មូលហេតុត្រូវបានសង្ស័យថា ផ្តើមចេញពី គំនុំ ដោយនៅពេលកើតហេតុ ជនរងគ្រោះកំពុងដេកលើអង្រឹងនៅកញ្ចុះខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យដើរមកពីក្បាលដំណេក រួចប្រើកាំបិតខ្វែវកាប់ពីខាងក្រោយ បណ្តាលឱ្យរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ និងនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print