រថយន្ត២គ្រឿងមកពីខេត្តក្រចេះ បុកគ្នាពេញទំហឹងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវបំបែកជា៤ ទីរួមខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុង និងរថយន្តហ្វត នៅចំណុចផ្លូវបំបែកជា៤ ទីរួមខេត្តត្បូងឃ្មុំ ស្ថិតត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមម្ចាស់ឡានហ្វត ពាក់ផ្លាកលេខ ភ្នំពេញ 2BI 9776 រស់នៅភូមិចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ផ្លូវបែកជា៤ ស្ថិតនៅទីតាំងខាងលើ ស្រាប់តែឃើញឡានសាំយ៉ុង ពាក់ផ្លាកលេខ 2AQ- 8745 បើកក្នុងល្បឿនលឿនក្នុងទិសដៅពីលិចមកកើត បណ្តាលបុកឡានហ្វតរបស់គាត់​ ចំពាក់កណ្តាលពេញទំហឹង រុញប៉ើងទៅទិសខាងកើត ប្រហែល30ម៉ែត្រ ។

គួរបញ្ជាក់ផងដែងថា ឡានហ្វតរួមដំណើរ ២នាក់ ស្រី១ របួសស្រាល និងឡានសាំយ៉ុង មានតៃកុងម្នាក់ របួសរៀងធ្ងន់បន្តិច បញ្ជូនទៅមន្ទីរពេទ្យ ។

រីឯវត្ថុតាងទាំងពីរ សមត្ថកិច្ចផែនសណ្តាប់ធ្នាប់ យកទៅរក្សាទុក្ខនៅអធិការដ្ឋានស្រុកត្បូងឃ្មុំ ដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print