ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២ ០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាម យោបល់ដឹកនាំរបស់ លោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរ បាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់ល្ពៅ នៃអធិការដ្ឋាននគរបាលស្រុកសំឡូតដែល មានលោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការ បង្ក្រាបករណីក្រុម ក្មេងទំនេីង(បង្ហោះម៉ូតូ)តាមដងផ្លូវ០១លើ កនៅចំណុចសំណង់ទី២ ស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ក្មេងទំនេី ងចំនួន ០៧នាក់និងម៉ូតូ០៣គ្រឿងនាំយកមក កាន់អធិការដ្ឋាននគរបាលស្រុកសាក សួរនិងបានធ្វើកិច្ចសន្យាអប់រំណែនាំនិងបានឱ្យអាណាព្យាបាលមកធានា ទៅលំនៅដ្ឋានអប់រំបន្ត និងរក្សាទុកម៉ូតូរយ:ពេល ០៣ខែសិន៕
ដោយ៖ សុរិយា










