ជម្លោះរាំធុងបាស់៨នាក់ព្រួតវាយ២នាក់ សន្លប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជន៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីយុវជនទាំងនេះបានវាយទៅយុវជនមួយក្រុមទៀតបណ្តាលឲ្យសន្លប់ស្តូកស្តឹងម្នាក់ និងនាក់ទៀតបានរងរបួសស្រាល ក្នុងពេលដែលកំពុងរាំវង់ធុងបាស់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលត្រូវបានគេវាយបណ្តាលឲ្យសន្លប់និងរបួសនោះ ម្នាក់ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ សន្លប់ រងរបួសនៅលើផ្ទៃមុខ និងម្នាក់ទៀតឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាអ្នកចំងាយបាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និងទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះ មានដាក់ធុងបាស់ឲ្យប្រជាពលរដ្ឋនិងយុវជនយុវនារីអោយរាំលេងកំសាន្ត ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅពេលដំបូងគឺបទរាំវង់ ជនរងគ្រោះបានចូលរាំមួយបទដល់ចប់ និងបានចាប់ផ្តើមរាំបទបន្តដែលជាបទញាក់ ក្នុងពេលដែលកំពុងតែរាំ ស្រាប់តែក្រុមយុវវជនទំនើងមួយក្រុម ដែលគេស្គាល់ថា ជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាទៅចាប់ជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា វាយកណ្តាលវង់តែម្តង រួចចាប់អូសមកវាយនៅក្រៅវង់រហូតដល់សន្លប់តែម្តង ឃើញដូចនេះឈ្មោះម៉ា គង់សំអឿន ចូលទៅជួយ ក៏ត្រូវបក្ខពួកក្រុមបង្កគប់ត្រូវពីរដំថ្មរងរបួសស្រាល ។

ក្រោយពេលកើតហេតុក្រុមជនបង្កក៏នាំគ្នារត់ឡើងទៅកុដិលោក នៅពេលនោះក្រុមប្រជាការពារនិងក្រុមគ្រួសារជនរងគ្រោះបានព័ទ្ធកុដិនោះមិនឲ្យក្រុមបង្ករត់រួច ទើបប្តឹងទៅសមត្ថកិច្ចជួយន្តរាគមន៍ ។ ពេលសមត្ថកិច្ចទៅដល់ក៏មិនហ៊ានចូលទៅឃាត់ជនបង្កទៀត ព្រោះដឹងថា ក្រុមក្មេងទំនើងនេះសាហាវខ្លាំងណាស់ ប៉ុន្តែដោយសារក្រុមគ្រួសារជនរងគ្រោះនៅទីនោះផងទើបបង្ខំចិត្តចាប់បានជនសង្ស័យទាំង៨នាក់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

ប្រភពបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៨នាក់នេះ មាន៥នាក់កំពុងតែរត់ការដើម្បីធ្វើការដោះលែងឲ្យរួចផុតពីសំណាញ់ច្បាប់ ហើយនៅពេលនេះក្រុមគ្រួសារជនបង្កបានបោះសម្ដីថា មិនផ្តល់សំណងទៅជនរងគ្រោះនោះទេ សុខចិត្តយកលុយទៅក្តីគ្នានៅតុលាការ ។ ក្រុមគ្រួសារជនរងគ្រោះបានស្នើសុំ សមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នអយ្យការមេត្តាជួយផ្តល់យុត្តិធ៌ និងចាប់ជនបង្កទាំងនេះអនុវត្តន៍ឲ្យបានទៅតាមនីតិវិធីច្បាប់ ៕

chanta-6 chanta-9 chanta-3 chanta-8 chanta-1 chanta-2

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print