អ្នកជំនាញប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសសាធារណរដ្ឋកូរ៉េ មានបំណងមកកម្ពុជា ដើម្បីស្វែងរកកិច្ចសហការ

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅថ្ងៃទី​០២​ ខែតុលា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. កាលពីថ្ងៃទី២៩ កញ្ញាថ្មីៗនេះ​ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

សូមជម្រាបថា​ ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិតថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ។

លោក Park បានជម្រាបជូន លោកឯកអគ្គរាជទូតថា លោកជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ ហើយលោកក៏បានបង្ហាញពីបំណងក្នុងការដឹកនាំគណៈប្រតិភូកូរ៉េ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។

...

លោក​ឯកអគ្គរាជទូត បានស្វាគមន៍ចំពោះបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាកម្ពុជាកំពុងត្រូវការដ្រូន សម្រាប់ប្រើប្រាស់លើវិស័យជាច្រើន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print