ជម្លោះពាក្យសម្ដីរវាងអ្នកលក់ដូរនិងអ្នកចតរថយន្តឈានដល់ការធ្វើកិច្ចសន្យាបញ្ចប់រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាបបានអះ អាងថាសមត្ថកិច្ចបានហៅអ្នកលក់ដូរម្នាក់ធ្វើការអប់រំនិងកិច្ចសន្យា បន្ទាប់ពីបានប៉ះសម្ដីជាមួយអ្នកចតរថយន្តកាលពីយប់ថ្ងៃទី០១ ខែតុលាឆ្នាំ២០២៦នៅមុខមន្ទីរពេទ្យគន្ធបុប្ផា។

 

ក្រុមអ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការអង្គរបាលខេត្តសៀមរាបបានបង្ហាញថា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន រក្សាសណ្ដាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប បានហៅក្មេងស្រីដែលប្រើពាក្យសម្ដីមិនសមរម្យ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាកែប្រែកំហុស ដោយមានការចូលរួមពីអាណាព្យាបាលផងដែរ។

 

ការអះអាងរបស់ ក្រុមអ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការអង្គរបាលខេត្តសៀមរាប បន្ទាប់ពីបានឃើញ ការផ្សព្វផ្សាយវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ករណីជម្លោះពាក្យសម្តី រវាងក្មេងស្រី ជាអ្នកលក់ដូរចល័ត (ឆ្លៀតចូលមកលក់ដូរនៅពេលយប់) និងម្ចាស់រថយន្ត Prius ពណ៌ស កាលពីយប់មិញ នៅចំណុចបរិវេណខាងក្រៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ហៅពេទ្យកុមារ) ក្នុងក្រុងសៀមរាប៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print