បុរសម្នាក់បើកឡំប្រឺតាបុករថយន្តពីក្រោយ បណ្តាលឱ្យគាបជាប់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានគាបជាប់ស្លាប់នៅក្នុងឡំប្រឺតាយ៉ាងអាណោចអាធម្ម បន្ទាប់ពីចេញពីផ្ទះទៅដឹកឥវ៉ាន់ឱ្យជនជាតិចិន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ រថយន្តបានបន្តដំណើរបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ៣:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានបើកឡំប្រឺតាមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចទៅកើត។​ លុះពេលបើកមកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានជ្រុលទៅបុកពីក្រោយរថយន្តធុនមួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរកង់បីគាបជាប់ និងស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមក ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានឃើញហេតុការណ៍ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងចាត់ការតាមនីតិវិធី។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែង និងយកម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងជាបណ្ដោះអាសន្ន​ ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

...

រីឯរថយន្តដែលបានបើកគេចខ្លួន សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមរក ដើម្បីឃាត់យកមកដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print