ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- បើប្រៀបធៀបនឹងបណ្តាប្រទេសទន់ខ្សោយ សៀមពិតជាខ្លាំងមែន តែក៏នៅមានប្រទេសធំនិងខ្លាំងច្រើនទៀតខ្លាំងជាងសៀម?
២- នៅអាស៊ីអាគ្នេយ៍សៀមមិនខ្លាំងលើសគេទេ សៀមនៅចាញ់ឥណ្ឌូណេស៊ីនិងវៀតណាម?
៣- សៀមមានអំណោយផលដោយសារសៀមមិនបានឆ្លងកាត់សង្គ្រាមច្រើនទសវត្សរ៍ សៀមឆ្លៀតយកចំណេញពីធ្វើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមវៀតណាមនាទសវត្សរ៍វឆ្នាំ៦០-៧០។
៤- សៀមសម្តែងប្ញក្សក្រអឺតក្រទមដោយសារបានធ្វើជាអាយ៉ងរបស់សហរដ្ឋអាមេរិក បានសហរដ្ឋអាមេរិកជួយគាំពារពីក្រោយខ្នង។
៥- ឥឡូវសហរដ្ឋអាមេរិកបានដឹងក្រយ៉ៅសៀមអស់ហើយ នៅពេលខ្លាំងគ្រាន់បើ សៀមបែរងាកមកមើលងាយចៅហ្វាយនាយថែមទៀត ?
៦ – សៀមជាកូនជឹងដែលមិនអាចឲ្យចៅហ្វាយជឿទុកចិត្ត ព្រោះសៀមបង្ហាញច្បាស់ពីជំហរចង់ងាកចេញីសហរដ្ឋអាមេរិកហើយងាកមកឱបជើងចិនស្តែងៗ។
៧- ការបោះបង្គោលព្រំដែនកម្ពុជា-សៀមត្រូវធ្វើជាទ្វេរភាគីអាចដំណើរការដោយរលូនបានលុះត្រាតែសៀមចូលរួមដោយស្មោះត្រង់ បើសៀមមិនចូលរួមទេ ឬមានគំនិតមិនស្មោះត្រង់ ការបោះបង្គោលព្រំដែននឹងមិនអាចដំណើរការដោយរលូននិងមានប្រសិទ្ធភាពទេ?
៨- ទោះបីបារាំងផ្តល់ឯកសារព្រំដែនមកឲ្យកម្ពុជា បើសៀមមិនចង់ដោះស្រាយក៏ពិបាកដែរ ។
៩- ចង់ឲ្យបានសម្រេចលទ្ធផលបោះបង្គោលព្រុំដែនកម្ពុជា-សៀម លុះត្រាតែមហាអំណាចលូកដៃជ្រៅដើម្បីកុំឲ្យសៀមគេចពីការចូលរួម។
១០- ជាពិសេសបារាំងគាប្បីចូលរួមយ៉ាងសកម្ម ទើបសៀមអាចបន្ទន់ឥរិយាបថចូលរួមពិភាក្សាដោះស្រាយបញ្ហាព្រុំដែន៕
ដោយ ៖ លោក សុខ ឥសាន










