យន្តហោះយោធានីហ្សេរីយ៉ាធ្លាក់មនុស្សទាំង 32 នាក់នៅលើយន្តហោះបានស្លាប់

ចែករំលែក៖

យន្តហោះកងទ័ពអាកាសនីហ្សេរីយ៉ាមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃប្រទេសនៅថ្ងៃទី 5 ខែតុលា ដោយបានសម្លាប់មនុស្សទាំង 32 នាក់នៅលើយន្តហោះ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតី Bola Tinubu ដោយប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ។
នេះគឺជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។
យោងតាមលោកប្រធានាធិបតី Tinubu និងកងទ័ពអាកាសនីហ្សេរីយ៉ា យន្តហោះនេះកំពុងស្ថិតក្នុង “បេសកកម្មធម្មតា” ពីទីក្រុង Benin នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាទៅកាន់ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស នៅពេលដែលវាបានធ្លាក់នៅ Igbokoda រដ្ឋ Ondo នៅភាគនិរតី មិនយូរប៉ុន្មានបន្ទាប់ពីម៉ោង 9 ព្រឹក (ម៉ោងក្នុងស្រុក)។
ការិយាល័យរបស់លោកប្រធានាធិបតី Tinubu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតីសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់អ្នកដំណើរ 25 នាក់ និងសមាជិកនាវិក 7 នាក់។ នេះជាពេលវេលាដ៏សោកសៅសម្រាប់កងកម្លាំងប្រដាប់អាវុធ និងប្រជាជាតិទាំងមូល”។
អ្នកនាំពាក្យរបស់ប្រធានាធិបតី Tinubu គឺលោក Bayo Onanuga បាននិយាយថា ប្រធានាធិបតី “បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ដើម្បីរំលឹកដល់បុគ្គលិកកងទ័ពអាកាសដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ”។
លោកក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិនៅពាក់កណ្តាលដងទូទាំងប្រទេស ដើម្បីរំលឹកដល់ទាហានទាំងនោះ។ កងទ័ពអាកាសនីហ្សេរីយ៉ានឹងចេញផ្សាយអត្តសញ្ញាណរបស់ជនរងគ្រោះ បន្ទាប់ពីជូនដំណឹងដល់ក្រុមគ្រួសាររបស់ពួកគេ ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print