នគរបាលស្រុកបាទីចុះល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ÷ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីពាក់ព័ន្ធគ្រឿងញៀន។

 

ប្រភពឲ្យដឹងថា ក្រោមការដឹកនាំផ្ទាល់លោកវរសេនីយ៍ ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាលោកអនុសេនីយ៍ឯក ជា សំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុច ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាចំនួន២ នាក់សង្ស័យហៅឆែកឆេររកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០៦ កញ្ចប់ កាំបិតដងដែកចំនួន ០១ ដេីម និង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែលមាន៖

 

១-ឈ្មោះ ជិន វាសនា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ស្រុកបាទី ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០៦ កញ្ចប់ ។

 

២-ឈ្មោះ ជិន ប៊ុនធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ (ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)ដកហូតកាំបិតដងដែកចំនួន ០១ ដេីម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង ដកហូតវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print