ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានករណីលួចយករឺម៉កម៉ូតូ ០១គ្រឿង នៅចំណុចដីឡូត៍ទុកចោល មួយកន្លែងនៅចំណុចផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៦
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៤ ខែកញ្ញ៉ាឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣និង ៣០នាទី ទៀបភ្លឺជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចយករឺម៉កម៉ូតូ ០១គ្រឿង នៅចំណុចដីឡូត៍ទុកចោល ហើយក្រោយមកកម្លាំងបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៦នេះដើម្បីអនុវត្តនីតិវិធី។
នគរបាលបានបន្តឲ្យដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចំរេីន ឆេងទៀង ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសហគមន៍ភូមិសែនសុខ០១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ(គ្មានសារធាតុញៀន) ។
វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ សេរីឆ្នាំ២០១០ ស្លាកលេខភ្នំេញ 1AV 1827 ចំណែកជនរងគ្រោះ ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ សីហា សែនសុខ










