នាយករដ្ឋមន្ត្រី ៖ «បើចង់ធ្វើពេទ្យ កុំខ្លាចប្រឡង ឬរៀនតឹង ហើយកុំជ្រើសរើសរៀនតាមផ្លូវកាត់ »

ចែករំលែក៖

ភ្នំពេញ ៖ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ «បើចង់ធ្វើពេទ្យ កុំខ្លាចប្រឡង ឬរៀនតឹង ហើយកុំជ្រើសរើសរៀនតាមផ្លូវកាត់ » ក្នុង ពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃបង្កើតសាកលវិទ្យាលយ័វិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាលយ័វិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

សម្តេចបន្តថា ៖ «ពេទ្យកុំរៀនតែដើម្បីបានសញ្ញាបត្រ យកទៅបើកគ្លីនិករកចំណូល គឺត្រូវតែមានចំណេះដឹង និងជំនាញពិតប្រាកដ»។ «សាលាពេទ្យ កុំរីកតែអគារ កុំរីកតែចំនួនមនុស្ស តែត្រូវរីកគុណភាព»។

 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យក្រសួង ស្ថាប័ន ពាក្យត្រូវមានការគិត និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហាអាហារូបបត្ថម្ភដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ខណៈនៅអត្រានៃក្មេងៗ និងយុវជនក្មេងៗ ឆាប់ផ្ដើមមានជំងឺ ជាពិសេសជំងឺទឹកនោមផ្អែមនេះតែម្ដង ហើយបញ្ហាទាំងនេះ មួយចំនួនជាតំណពូជ ប៉ុន្ដែមួយចំនួនទៀតគឺមកពីការបរិភោគអាហារ និងភេសជ្ជៈដែលមានជាស្ករខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print