ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី
សូមបញ្ជាក់ថា ៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំបណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី។ ខណះនារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការជូនលោកវរសេនីយ៍ឯក ឃុន ប៊ុនហូរ។
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ជាអតីតមេបញ្ជាការអាវុធហត្ថស្រុកស្ទោង និងក្រោយមកត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពង់ធំ ៕
ដោយ ៖ សិលា










