នគរបាលស្រុកសំរោងទងបំបែកករណីលួចកាត់ខ្សែភ្លើង និងប្រើហិង្សាគប់កាំបិតលេីជនបរទេសសញ្ជាតិកូរ៉េខាងត្បូង២នាក់ប្ដីប្រពន្ធនៅព្រះវិហារក្នុងក្តីសង្ឃឹម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទ​ប​ញ្ជាដឹកនាំរបស់លោក

ឧ​ត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងកា​រ​ន​គរបាលខេត្ដកំពង់ស្ពឺ និងកា​រ​ចង្អុលបង្ហាញពីលោកឧត្តមសេ​នី​យ៍ត្រី សម សាក់ ស្នងការរងទទួ​ល​ផែន​ការងារនគរបាលព្រហ្មទណ្ឌ​នៅថៃ្ងទី៨​ ខែតុលា​ ឆ្នាំ២០២៦នេះកំ​លាំងអធិការនគរ​បាលស្រុកសំ​រោ​ង​ទង​ ឃាត់ខ្លួនជនសង្ស័យពីរនាក់។

ប្រភពបានឲ្យដឹងថា លោកវរសេនីយ៍ឯក​ ឃុត​ សុ​ផ​ល​ អធិការនគរបាលស្រុ​កបានដឹ​ក​នាំស្រាវជ្រាវឈានទៅឃាត់មុខ​សញ្ញាម្នាក់ដែលពាក់ព័ន្ធករណីលួ​ចកាត់ខ្សែភ្លេីងនិងប្រេីហឹង្សា​លេីជនបរទេស​ សញ្ជាតិកូរ៉េខាងត្បូង​២នាក់ប្ដីប្រពន្ធជាគ្រូ​គង្វា​ល​សាស​នា​ នៅក្នុងព្រះវិហារមួយក​ន្លែង​ “​ព្រះវិហារក្នុងក្តីសង្ឃឹម” ស្ថិតនៅភូ​មិត្រពាំងប្រិយ៍ ឃុំសែនដី​ ស្រុកសំ​រោងទង​ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦​ ឈ្មោះ សុ​ខ ប៊ី ហៅក្រាញ់​ (បានរត់គេចខ្លួន)​ សមត្ថកិ​ច្ចឃា​ត់បានឃាត់ឈ្មោះ អ៊ុក អ៉ីវ ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី​ ដែលជាបក្ខពួកក្នុងការធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង​និងប្រេីហឹង្សាគប់កាំបិត។

ក្រោយឃាត់ខ្លួន​ ឈ្មោះ សុខ ប៊ី ហៅក្រាញ់ បានសារភាពនិងបានទទួ​ល​ស្គាល់ថា​ ខ្លួនពិតជាមានការ​ពាក់ពន្ធ័និងករណីលួចខ្សែភ្លេីង​និងបានធ្លាប់ប្រព្រឹត្ដ​ ៣ ករណីផ្សេងទៀត​ (១)-ទទួលទិញម៉ូតូចោរ​ ១​លើ​ក​ (២)-ចូ​លរួមលួចខ្សែភ្លើង ១លើក (៣)-បានលួចម៉ូតូ ១លើក ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកំពុងធ្វេីការសាកសួរនិងបានកសាងសំ​ណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគ​រ​បា​ល​ខេត្ដ​ ដេីម្បីចាត់ការតាមនីតិវិធីបន្ដ៕

ដោយ៖ សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print