នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធបទល្មើសគាស់ផ្ទះលួចម៉ូតូ បន្លំជាសមត្ថកិច្ច និងគាស់ទូមាសតម្លៃជាង ៤០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ១៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមាន គាស់ផ្ទះលួចម៉ូតូ បន្លំជាសមត្ថកិច្ច កាន់អាវុធខុសច្បាប់ និងគាស់ទូមាសដែលមានតម្លៃជាង ៤០ម៉ឺនដុល្លារអាមេរិក។

 

ការបង្ហាញមុខជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល។

 

ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះ ត្រូវបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print