ជនជាតិជប៉ុនទទួលបានពានរង្វាន់ណូបែល វេជ្ជសាស្ត្រ

ចែករំលែក៖

ពានរង្វាន់ណូបែលវេច្ចសាស្ត្រឆ្នាំនេះបានធ្លាក់ទៅលើជនជាតិជប៉ុន  ដែលបានស្រាវជ្រាវស្វែងរកឃើញកោសិកា Autophagy ។ Autophagy គឺជាដំណើរស៊ី សំណល់ខ្លួនឯងរបស់កោសិកា។ ដំណើរការនេះចាំបាច់ណាស់សម្រាប់ដំណើរការផលិតកោសិកាថ្មី ហើយបំផ្លាញកោសិកាចាស់។ ដើម្បីរក្សាលំនឹង កោសិកាមនុស្ស ចេះបំផ្លាញខ្លួនឯងនិងបង្កើតថ្មី ជាធម្មតា។ ប៉ុន្តែនៅក្នុងករណីមានភាពមិនប្រក្រតី ដំណើរស្វ័យបរិភោគមានភាពរអាក់រអួល និងរំខាន នោះនឹងអាចមានជំងឺជាច្រើនលេចចេញឡើង ដូចជាជំងឺទាក់ទងនឹងហ្សែន Lysosomales ជំងឺវង្វេងវង្វាន់ ជំងឺប្រព័ន្ធប្រសាទដែលអាចពិការទាំងរាងកាយនិងបញ្ញា Huntington ជំងឺរលាកប្រព័ន្ធអាហាររ៉ាំរ៉ៃ Cronh ឬជំងឺខូចសាច់ដុំ ។ល។ និង។ល។

ប្រធានគណៈកម្មាធិការ ណូបែល នៅស៊ុយអែត បានប្រកាស នៅថ្ងៃចន្ទទី៣ ខែតុលា នេះ ប្រគល់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រ ទៅឱ្យជីវវិទូជាតិជប៉ុន លោក Yoshinori Ohsumi ដែលបានស្រាវជ្រាវរកឃើញយន្តការស្វ័យបរិភោគរបស់កោសិកា Autophagy ដំណើរការដែលអាចត្រូវរំខាន ដោយសារជំងឺញ័រដៃជើងប៉ាគីសុន ឬជំងឺទឹកនោមផ្អែម។ លោក យូស៊ីណូរី អូស៊ុមិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលដំណឹងថា ជាប់ជ័យលាភីពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ក្នុងវ័យ៧១ឆ្នាំ ចំពោះការងារស្រាវជ្រាវដំណើរការស្វ័យបរិភោគរបស់កោសិកាឬហៅជាភាសាអង់គ្លេស Autophagy។ បទពិសោធន៍និងការសិក្សារបស់លោក អូស៊ុមិ គឺជាកូនសោដ៏សំខាន់សម្រាប់ពិភពលោកអ្នកវេជ្ជសាស្ត្រ ក្នុងការយល់អំពីដំណើរផ្លាស់ប្តូរកោសិកាចាស់ ទៅបង្កើតកោសិកាថ្មីភាពចាស់ជរារបស់កោសិកា និងអំពីចម្លើយរបស់សរីរាង្គរបស់មនុស្សនៅពេលឃ្លានអាហារ និងនៅពេលមានការបង្ករោគ។

ការសិក្សាលើប្រធានបទនេះ មានការលំបាកខ្លាំងណាស់ ព្រោះពីមុនមកគេមានការយល់ដឹងអំពីដំណើរការរបស់កោសិកានេះតិចតួច នៅឡើយ។ គេត្រូវរង់ចាំទាល់តែដល់ឆ្នាំ១៩៩០ ចាំលទ្ធផលការងារស្រាវជ្រាវរបស់លោក អូស៊ុមិ ធ្វើពិសោធន៍ដោយប្រើមេម្សៅនំប៉័ង ទើបអាចសម្គាល់អត្តសញ្ញាណហ្សែនដែលចាំបាច់ក្នុងដំណើរការស្វ័យបរិភោគរបស់កោសិកា Autophagyបាន៕

612133668In this July, 2016 photo, Japanese scientist Yoshinori Ohsumi smiles at the Tokyo Institute of Technology campus in Yokohama, south of Tokyo. Ohsumi was awarded this year's Nobel Prize in medicine on Monday, Oct. 3, for discoveries related to the degrading and recycling of cellular components. The Karolinska Institute honored Ohsumi for "brilliant experiments" in the 1990s on autophagy, the machinery with which cells recycle their content. Disrupted autophagy has been linked to various diseases including Parkinson's, diabetes and cancer, the institute said. (Akiko Matsushita/Kyodo News via AP)n000756_ohsumi_pic1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print