បំផ្ទុះគ្រាប់បែកអត្តឃាតចំពេលកូនកំលោះពាក់ចិញ្ចៀនឲ្យកូនក្រមុំ

ចែករំលែក៖

ពិធីរៀបការយ៉ាងសប្បាយរីករាយស្ថិតនៅក្នុងភូមិ Tall Tavil ក្នុងខេត្ត Hasakeh ប្រទេសស៊ីរី ប្រែក្លាយទៅជាឋាននរកមួយរំពេច ក្រោយការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស២២នាក់ ។

សារព័ត៌មានAFP បានផ្សាយថា ការវាយប្រហារគ្រាប់បែកកើតឡើងកាលពីយប់ថ្ងៃទី៣ខែតុលា ស្ថិតនៅក្នុងភូមិ Tall Tavil ក្នុងខេត្ត Hasakeh ភាគខាងជើងប្រទេសស៊ីរី សម្លាប់មនុស្ស២២នាក់និងរាប់សិបនាក់ទៀតរងរបួស។ ក្រុមអ៊ិស្លាមIS បានប្រកាសទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ខ្លួន។

ការវាយប្រហារខាងលើកើតឡើងនៅក្នុងពិធីរៀបការរបស់ទាហាន ប្រជាធិបតេយ្យសេរីSDF ជាកម្លាំងជនជាតិឃើដដែលកំពុងតែធ្វើសង្គ្រាមវាយប្រហារទៅលើក្រុមIS ដែលមានអាមេរិកនៅពីក្រោយខ្នង។

សាក្សីនៅកន្លែងកើតហេតុឈ្មោះ Ahmad បានឲ្យដឹងថា ទាហានខាងលើនិងជាកូនកំលោះកំពុងតែធ្វើពិធីបំពាក់ចិញ្ជៀន ឲ្យគ្នាទៅវិញទៅមក ក៏មានមនុស្សម្នាក់មុខចម្លែកពាក់អាវធំប្រជ្រៀតចូលទៅខាងក្នុង ទៅជិតកូនកំលោះកូនក្រមុំ ហើយមួយសន្ទុះក្រោយមកក៏ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យមនុស្សដែកស្លាប់ក្នុងថ្លុកឈាម។

ចំណែកសារព័ត៌មានស៊ិនហួចុះផ្សាយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ ត្រូវបានស្លាប់ និង៩០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ ដោយគ្រាប់បែកអត្តឃាតមួយ សំដៅទៅលើពិធីរៀបការមួយ របស់ក្រុមឃើដ ។

ក្រុមអ្នកឃ្លាំមើលរបស់ចក្រភពអង់គ្លេស ក៏បានអះអាងដែរថា ការផ្ទុះយ៉ាងកក្រើក នៅក្នុងពិធីរៀបការនោះ អាចនឹងធ្វើឲ្យចំនួននៃអ្នកបាត់បង់ជីវិត មានការកើនឡើង ដោយសារតែអ្នករងរបួសធ្ងន់ មានចំនួនច្រើន៕

no-bom-syria_xusc

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print