៤ចំណុចសម្រាប់ការការពារខ្លួនដើម្បីកុំឱ្យចាញ់បោកគេពេលទិញទំនិញតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុក (Page) ឬគណនីក្លែងក្លាយជាច្រើន ដើម្បីឆបោកប្រាក់ពីអ្នកទិញ។

ល្បិចកលដែលជនឆបោកនិយមប្រើប្រាស់៖

បង្កើត Page ឬគណនីក្លែងបន្លំ ដោយយករូបភាពទំនិញស្អាតៗ និងដាក់លក់ក្នុងតម្លៃថោកខុសពីទីផ្សារធម្មតាខ្លាំង

ជំរុញ និងបង្ខំឱ្យជនរងគ្រោះវេរប្រាក់កក់ ឬបង់ប្រាក់ថ្លៃទំនិញទាំងស្រុងមុន

ក្រោយពេលទទួលបានប្រាក់រួច ជនឆបោកនឹងមិនផ្ញើទំនិញមកឱ្យឡើយ ហើយធ្វើការ Block គណនី ឬកាត់ផ្តាច់ការទាក់ទងភ្លាមៗ

វិធានការការពារខ្លួនដើម្បីកុំឱ្យចាញ់បោក៖

១. ពិនិត្យមើលប្រវត្តិ Page៖ ពិនិត្យកាលបរិច្ឆេទនៃការបង្កើត Page មើលការ Review ការ Feedback ពីអតិថិជនពិតប្រាកដ និងការ Update ព័ត៌មានជាប់លាប់

២. ជៀសវាងការទិញទំនិញដែលថោកហួសហេតុ៖ ប្រសិនបើតម្លៃទាបជាងទីផ្សារខុសប្រក្រតី លោកអ្នកត្រូវសង្ស័យជាមុន

៣. ជ្រើសរើសវិធីទូទាត់ដែលមានសុវត្ថិភាព៖ គួរជ្រើសរើសការទូទាត់ប្រាក់នៅពេលទំនិញដឹកមកដល់ផ្ទាល់ (Cash on Delivery) ឬទិញតាមរយៈវេទិកា (Platform) ផ្លូវការដែលមានប្រព័ន្ធការពារអ្នកទិញច្បាស់លាស់

៤. កុំផ្ទេរប្រាក់ទៅគណនីបុគ្គលដែលមិនស្គាល់ប្រភពច្បាស់លាស់ ដោយគ្មានវិក្កយបត្រ ឬអាសយដ្ឋានហាងជាក់លាក់៕

ដោយ៖ ជ្រោយពេជ្រ

...

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print